នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ កេត វណ្ណដេត ប្រធានមន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារនាំយកអំណោយ និងថវិកាប្រគល់ជូនដល់សមាជិកចំនួន ០២នាក់ ក្នុងនោះមាន៖
១-លោកអនុសេនីយ៍ឯក គិន ភារម្យ នាយរងការិយាល័យ បំពាក់ និងបរិក្ខារ ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ត្រូវជើងក្នុងពេលបំពេញការងារ ។
២-លោក វង្ស ស៊ីណា ជាងជួសជុលរថយន្ដ ដែលឪពុកបង្កើតរបស់លោកទើបតែទទួលមរណភាព ។
ក្នុងឱកាសនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលបានចូលរួមពី នាយ-នាយរង នៃមន្ទីរសម្ភារៈបច្ចេកទេស ក្នុងស្មារតីសាមគ្គីភាព សរុបថវិការួមចំនួន ១,៤៦០,០០០ រៀល, ទឹកសុទ្ធ ០៨កេស ជាអំណោយសួរសុខទុក្ខផ្ដល់ជូនដល់ក្រុមគ្រួសារអ្នកទាំង០២ ផងដែរ៕



![ការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ីយុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup qualification) ៖ [ពូល G] នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។បងប្អូនអ្នកគាំទ្រ ចូលរួមទស្សនាយ៉ាងកក់ក្តៅ ក្រោមការ ការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។](https://www.grpp.mil.kh/wp-content/uploads/2026/09/photo_2026-09-07_10-52-08-218x150.jpg)



![ការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ីយុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup qualification) ៖ [ពូល G] នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។បងប្អូនអ្នកគាំទ្រ ចូលរួមទស្សនាយ៉ាងកក់ក្តៅ ក្រោមការ ការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។](https://www.grpp.mil.kh/wp-content/uploads/2026/09/photo_2026-09-07_10-52-08-100x70.jpg)



