សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ !

2222

សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសុខភាព វាស់កំដៅ បាញ់ថ្នាំសម្លាប់មេរោគ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ ជាប្រចាំដើម្បី បង្កា ទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ។

កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ធ្វើអនាម័យ បោសជូត សំអាតបរិវេណកន្លែងធ្វើការ រួសរាន់ងូតទឹក ស្លៀកពាក់ នា រួចរង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណៈប្រតិភូជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

កម្លាំង គ អន្តរាគមន៍ ក្នុងទីបញ្ជាការ បានបំប៉នមេរៀនក្បាច់គុណចំបាប់ ស្នៀតចាប់បោក ចាប់កាច់ (ក្លេ) ពេលប៉ះទង្គិចជាមួយជនសង្ស័យ និងធ្វើលំហាត់ប្រាណ លេងកីឡា ដើម្បីសុខភាពល្អ កាយសម្បទារឹងមាំ និងចៀសពីជម្ងឺៗ ផងដែរ ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសំរួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ។

របាយការណ៍ប្រចាំថ្ងៃទី_07-09-2020