កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាផ្នែកមួយនៃកងរាជអាវុធហត្ថជាតិទាំងមូល បច្ចុប្បន្នដឹកនាំបញ្ជារួមដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងចំណុះក្រោមឱវាទផ្ទាល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ទស្សនវិស័យ
រួមសហប្រតិបត្តិការ បង្ក្រាបបទល្មើស និងរក្សាសន្តិសុខសុវត្ថិភាពរាជធានីភ្នំពេញ

បេសកកម្ម
សហការណ៍ជាមួយកម្លាំងមានសមត្ថកិច្ចផ្សេងៗ ស្រាវជ្រាវរកមុខសញ្ញាជនល្មើស បង្ក្រាបជនល្មើសនិងទីតាំងល្មើសច្បាប់ បង្កាទប់ស្កាត់រាល់បទល្មើសដែលមានតម្រុយនឹងអាចកើតឡើង ដោយឈរលើគោលការណ៍ បង្កា បង្ក្រាប សង្គ្រោះ ។

កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីវេងស្រេង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។