កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងបាក់ឌុប ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ!

1

នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី១ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៥-២០២៦ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ នៅតាមមណ្ឌលប្រឡងនានា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ការចូលរួមនេះមានគោលបំណងធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព មានសណ្តាប់ធ្នាប់ និងបង្កលក្ខណៈងាយស្រួលដល់បេក្ខជន អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់។

សូមជូនពរដល់បេក្ខជនទាំងអស់ ទទួលបានជោគជ័យក្នុងការប្រឡង និងសម្រេចបានលទ្ធផលល្អប្រសើរ!