តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ មានប្រជាពលរដ្ឋបានប្តឹងថាមានករណីអ្នកជិតខាងតែងតែចាក់បាស់ និងប្រើប្រាស់ឧបករណ៍បំពងសម្លេងរំខានរហូតដល់ម៉ោង ១១ និង ១២យប់ សឹងតែរៀងរាល់ថ្ងៃ។ រហូតនៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ចុះធ្វើកិច្ចសន្យា អប់រំណែនាំដល់ទីតាំងផ្ទះដែលតែងតែចាក់បាស់បំពងសម្លេងរំខានអ្នកដ៏ទៃ ចំនួន០២ទីតាំងគឺ ទីតាំងទី១/ ផ្ទះលេខ៣២ ផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទីតាំងទី២/ ផ្ទះលេខ៩១ ផ្លូវរទភ្លើង ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានធ្វើកិច្ចសន្យាឱ្យបញ្ឃប់រាល់ការចាក់បាស់ និងបំពងសម្លេង រំខានដល់អ្នកជិតខាង រហូតដល់យប់ជ្រៅ និងពេលវេលាសម្រាកពេលថ្ងៃតទៅទៀត បើពុំដូច្នោះទេ កម្លាំងនឹងដកហូតឧបករណ៍ ទាំងនោះតែម្តង។











