នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានចាត់ក្រុមការចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ គង់ សុខុម នាយសេនាធិការខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យកាល់ម៉ែត។
ឱកាសនោះក្រុមការងារបាននាំយកថវិកាដែលចូលរួមពី នាយ-នាយរងខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០,០០០រៀល រួមនឹងភេសជ្ជៈចម្រុះ ០៣កេស, ផ្លែឈើស្រស់មួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕
