ក្រុមការងារ អាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខសមាជិក ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ!

7

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា បានចាត់ក្រុមការចុះសួរសុខទុក្ខ លោក​អនុសេនីយ៍​ឯក​ អន​ យ៉ាន់ម៉ារ៉ា​ ជំនួយការខណ្ឌ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាក់​ឆ្អឹង​កែងជេីង​ខាង​ឆ្វេង កំពុង​សម្រាក​ព្យាបាលនៅ​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា (ហៅពេទ្យ១៧៩)​។ 

ក្នុងឱកាសនោះក្រុមការងារបាននាំយកអំណោយមានដូចជា ភេសជ្ជៈចម្រុះ ០៣កេស, រួមនឹងថវិកាមួយចំនួនទៀត ទៅជូនជាអំណោយសួរសុខទុក្ខផងដែរ៕