នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ឈៀង ចាន់ថុល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានចាត់ក្រុមការងារជាតំណាងប្រគល់បច្ច័យដែលបានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៣២០,០០០រៀល ដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ សើរ សុខសាន្ដ ដែលឪពុកក្មេករបស់លោកទទួលមរណៈភាព ដោយរោគាពាធ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
