ក្រុមការងារ អាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិកទើបនឹងសម្រាលកូន

10

នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ លោកមេបញ្ជាការ អាវុធហត្ថខណ្ឌទួលគោក បានចាត់ឲ្យ លោកវរសេនីយ៍ត្រី ស៊ុន ថាន មេបញ្ជាការរង ដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ទោ ស៊ន ចាន់សុផល ជាសមាជិកអាវុធហត្ថខណ្ឌទួលគោក ដែលប្រពន្ធគាត់ ទើបនឹងសម្រាលកូន។ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២០០.០០០រៀល, ទឹកដោះគោឆៅ២យួរ, ទឹកសុទ២កែស ទៅជូនមិត្ត ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារផងដែរ៕