មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា ចុះសួរសុខទុក្ខសមាជិកក្រោមឱវាទ ដែលជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសជង្គង់ធ្ងន់ធ្ងរ

11

នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អន យ៉ាន់ម៉ារ៉ា សមាជិកអាវុធហត្ថខណ្ឌ៧មករា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសជង្គង់ធ្ងន់ធ្ងរ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា។ឆ្លៀតក្នុងឱកាសនោះ លោកមេបញ្ជាការអាវុធហត្ថខណ្ឌ៧មករា បាននាំយកថវិកាចំនួន ៥០ម៉ឺនរៀល, ភេសជ្ជៈ៤កេស និង ផ្លែឈើ៥គីឡូក្រាម ប្រគល់ជូនអ្នកជម្ងឺ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារ ក្នុងការសម្រាកព្យាបាលផងដែរ៕