ក្រុមការងារ អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះសួរសុខទុក្ខលោកមេបញ្ជាការរងខណ្ឌ ដែលមានជំងឺកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!

202

នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ចាន់ វណ្ណធូ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ដែលបានព្យាបាលដោយវះកាត់សាច់ដុះក្នុងពោះវៀនហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ នាយរង អាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព ចំនួន ១,៥០០,០០០រៀល (មួយលានប្រាំសែនរៀល), ទឹកសុទ្ធ និងភេសជ្ជៈចំនួន ០៤កេស ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារក្នុងការសម្រាកព្យាបាលផងដែរ៕