Uncategorized ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំង ចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងពិធី“បើកព្រឹត្តិការណ៍ ភូមិហ្រ្វង់កូហ្វូនី” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី» បើកទទួលស្វាគមន៍សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៩:០០នាទីយប់ នៅបរិវេណសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ ក្នុងនោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ជូន ឯកឧត្តម Paul KAGAME ប្រធានាធិបតី នៃសាធារណរដ្ឋរវ៉ាន់ដា និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់រវ៉ាន់ដា ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ Sunday, 15 November, 2026 1 Facebook Twitter WhatsApp Telegram LINE Viber សូមជម្រាបថា កម្ពុជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង” ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។