យោងតាមអនុក្រឹត្យលេខ ៧៧ អនក្រ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៤ ស្តីពី ភារកិច្ច និង រចនាសម្ព័ន្ធទូទៅ នៃកងរាជអាវុធហត្ថ យើងឃើញថាកងរាជអាវុធហត្ថមានលក្ខណៈពិសេសមួយចំនួនដូចជា៖

1- កងរាជអាវុធហត្ថត្រូវឋិតនៅក្រោមបញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី។

2- កងរាជអាវុធហត្ថ ជាផ្នែកមួយរបស់កងយោធពលខេមរភូមិន្ទ ដែលមានស្វ័យភាពក្នុងកិច្ចអនុវត្តច្បាប់ និងមានសមត្ថកិច្ចអនុវត្តពេញផ្ទៃប្រទេសទាំងមូល ទៅលើពលរដ្ឋស៊ីវិល ព្រមទាំងទៅលើយោធាក្នុងជួរកងទ័ព។

3- កងរាជអាវុធហត្ថមានភារកិច្ចសំខាន់៣គឺ៖

ភារៈកិច្ចសំខាន់ទី១

រ៉ាប់រងសកម្មភាពខាងប៉ូលីសរដ្ឋបាលដូចជា៖

– រក្សាសុវត្ថិភាព និង សណ្តាប់ធា្នប់សាធារណៈ

– រ៉ាប់រងឲ្យមានការគោរពច្បាប់ និង បទបញ្ជាទាំងឡាយ

– ផ្តល់ព័ត៌មាន និង ជួយសង្គ្រោះពលរដ្ឋស៊ីវិល

ក្នុងក្របខណ្ឌនៃភារកិច្ចនេះ កងរាជអាវុធហត្ថអនុវត្តតាមបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អាជ្ញាធររដ្ឋបាលមានសមត្ថកិច្ច។

ភារកិច្ចសំខាន់ទី២

រ៉ាប់រងសកម្មភាពខាងប៉ូលីសតុលាការដូចជា៖

– ពិនិត្យកត់ត្រានូវឧក្រិដ្ឋកម្ម និង ទោសកម្ម

– ធ្វើកំណត់ហេតុពីបទល្មើស

– ប្រមូលផ្តុំភស្តុតាងផ្សេងៗ

– ស្រាវជ្រាវរកអ្នកប្រព្រឹត្តបទល្មើស ដើម្បីបញ្ជូនខ្លួនទៅតុលាការ តាមដីកាតុលាការ

– ទទួលបន្ទុកអនុវត្តតាមដីកាផ្ទេរអំណាច ពីចៅក្រមស៊ើបសួរ

ក្នុងក្របខ័ណ្ឌនៃភារកិច្ចនេះ កងរាជអាវុធហត្ថអនុវត្តតាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គការអយ្យការ និង អាជ្ញាធរតុលាការមានសមត្ថកិច្ច ។

ភារកិច្ចសំខាន់ទី៣

បំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា ដូចជា៖

– ទទួលបន្ទុករក្សាសុវត្ថិភាព និង បំពេញតួនាទីជាកងកិត្តិយស ជាប្រយោជន៍ដល់ស្ថាប័នរាជរដ្ឋាភិបាល និង អាជ្ញាធរជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា

– ការពារទីតាំងយោធា

– កិច្ចការប៉ូលីសយោធា នៅក្រៅនិងក្នុង ទីតាំងកងទ័ព

ក្នុងក្របខ័ណ្ឌនៃភារកិច្ចនេះ កងរាជអាវុធហត្ថ អនុវត្តតាមបញ្ជារបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយអគ្គសេនាធិការកងយោធពលខេមរភូមិន្ទ  និងអាជ្ញាធរយោធាមានសមត្ថកិច្ច។
ក្រៅពីភារកិច្ចសំខាន់ទាំង៣ខាងលើ កងរាជអាវុធហត្ថក៏មានភារកិច្ចផ្សេងទៀតដែរ គឺផ្តល់កម្លាំងទៅជួយក្រសួងនានា ដែលបានស្នើសុំ តាមសេចក្តីត្រូវការជាចាំបាច់។

ដូច្នេះក្នុងនាមជាផ្នែកមួយចំណុះឲ្យអាវុធហត្ថជាតិទាំងមូល អាវុធហត្ថរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមតួនាទីនិងភារកិច្ចដែលមានចែងក្នុងអនុក្រិត្យដូចបានរៀបរាប់ខាងលើ ក្នុងដែនយុត្តាធិការរបស់ខ្លួន។

ពត៌មានចុងក្រោយ

ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ

ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយពីបានទទួលដំណឹង តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង និងការបង្ហោះសារ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ...