នៅវេលាម៉ោង២២:៤០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ បានធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណ:នៅចំណុចតាមបណ្ដោយផ្លូវស៊ូកាណូ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនក្មេងទំនើង ០៥នាក់ភ្លាមៗ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម និងដកហូតម៉ូតូ ០៣គ្រឿង យកទៅរក្សាទុករយៈពេល ០៣ខែ នៅមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់មានប្រសាសន៍កន្លងមកពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ពិសេសក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទី២បន្តទៀត៕








![ការប្រកួតបាល់ទាត់ពានរង្វាន់អាស៊ីយុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup qualification) ៖ [ពូល G] នៅពហុកីឡដ្ឋានជាតិអូឡាំពិក, ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦។បងប្អូនអ្នកគាំទ្រ ចូលរួមទស្សនាយ៉ាងកក់ក្តៅ ក្រោមការ ការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។](https://www.grpp.mil.kh/wp-content/uploads/2026/09/photo_2026-09-07_10-52-08-100x70.jpg)


