អាវុធហត្ថរាជធានីភ្នំពេញ ហាត់សមបច្ចេកទេសបាញ់គ្រាប់ពិត ដើម្បីពង្រឹងសមត្ថភាព!

3

កាំភ្លើងវែង កាំភ្លើងខ្លី ចង់មានថ្វីដៃគឺត្រូវហ្វឹកហាត់ឲ្យបានញឹកញាប់។ ដោយបានការសហការ ពីនាយកគ្រប់គ្រង ទីលានបាញ់កាំភ្លើង ហនុមាន ដែលបានផ្តល់ទីតាំង ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ហាត់សម បង្កើនសមត្ថភាព ពង្រឹងថ្វីដៃ លើជំនាញបាញ់កាំភ្លើង លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាននាំយកនូវ បច្ចេកទេសថ្មី ក្នុងការបាញ់កាំភ្លើងគ្រាប់ពិត មកបង្ហាត់បង្ហាញ បង្រៀនដល់ កម្លាំង គ អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីពង្រឹងសមត្ថភាព ត្រៀមលក្ខណៈជាស្រេច ទុកប្រើប្រាស់ពេលមានហេតុការចាំបាច់ ប្រឈមជាមួយជនល្មើសដែលមានល្បិចកិច្ចកល់ថ្មីៗ ទៅតាមសម័យកាលរីកចម្រើន នៃបច្ចេកវិទ្យា។ក្រៅពីកងកម្លាំងសមត្ថកិច្ច ចំពោះជនស៊ីវិល ក៏អាចទៅជួលទីតាំងហ្វឹកហាត់បាញ់កាំភ្លើង នៅទីលានបាញ់កាំភ្លើង ហនុមាន ដើម្បីហាត់សមបាញ់គ្រាប់ពិត បានផងដែរ៕